តារាចម្រៀងខ្មែរសុរិន្ទ ដ៏ល្បីល្បាញលោក ឃុង ឃុយ បានបញ្ចេញស្នាដៃបទនិពន្ធថ្មីរបស់ខ្លួន ជាថ្មីម្តងទៀត តាមរយៈបទក្រោមចំណងជើងថា «ខ្ចីប្រាក់អង្គការ» ដែលកំពុងទទួលបានប្រជាប្រិយភាពលើបណ្តាញសង្គមហ្វេសប៊ុក ។
ស្តាប់មួយភ្លែត ពាក្យថា «ខ្ចីប្រាក់អង្គការ» ច្បាស់ជាសំដៅទៅលើ ស្ថាប័នឯកជនដែលគេហៅថា អង្គការ ក៏ប៉ុន្តែបើយល់ឲ្យកាន់តែច្បាស់ ពាក្យ «អង្គការ» ជាភាសាដ៏ពេញនិយមអ្នកនៅទល់ដែន ដែលស្មើនឹង ធនាគារ ។
ប៉ុន្តែអ្វីដ៏ប្លែកបំផុតនោះ បទថ្មីនេះ ជាបទនិពន្ធថ្មីរបស់ តារាចម្រៀង ឃុង ឃុយ ទាំងទំនុកច្រៀង និងបទភ្លេង តែម្តង៕
ស្តាប់បទ «ខ្ចីប្រាក់អង្គការ» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=mXxaA55X4O8
មតិយោបល់