ព័ត៌មានជាតិ

ស៊ីដាច់ម៉ូតូមិត្តភក្តិបញ្ចាំយកលុយជក់គ្រឿងបាត់៥ថ្ងៃ ត្រូវម្ចាស់គេឃើញប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានជនរងប្រទះឃើញប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ទឹកថ្លាឲ្យចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព ឆបោកម៉ូតូរបស់មិត្តភក្កិទៅបញ្ចាំ យកលុយជក់គ្រឿងញៀនបាត់រយ:ពេល៥ថ្ងៃ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយមានស្រុកកំណើតនៅស្រុកកៀនស្វាយ
ខេត្តកណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យស៊ីដាច់យកទៅបញ្ចាំខាងលើនេះ ម៉ាក ហុងដាសេ១២៥ ពណខ្មៅ ស៊េរីឆ្នាំ២០១៤។

បើយោងតាមការឲ្យដឹងពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានខ្ចីម៉ូតូរបស់ខ្លួនជាមិត្ត ពីស្រុកកៀនស្វាយ មកបញ្ចាំយកលុយជក់គ្រឿងញៀន នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនរងគ្រោះប្រទះឃើញក៏ឃាត់ខ្លួនក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ដើម្បីធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីធ្វើការសាកសួរ និង បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់