ព័ត៌មានជាតិ

បាឡែនព្រលះហុងដា សេ​១២៥ ​ស្លាប់​មួយរំពេច

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកពីលិចទៅកើត ហើយបត់ឆ្វេងឆ្លងកាត់ផ្លូវ ត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ លើកំណត់ផ្លូវជាតិលេខ៦ នៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កម្លាំងនគរបាលចរាចរណ៍ស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខ្លិន ប៉ុក ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ បើកបរម៉ូតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K-7837 រីឯអ្នកបើកបររថយន្តឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ២៦ រស់នៅភូមិព្រៃរន្ទះ ឃុំព្រៃរន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-1983 បន្ទាប់ពីបុកជនរងគ្រោះស្លាប់ បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសព ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកចុះត្រួតពិនិត្យវាស់វែង និងធ្វើកំណត់ហេតុរួច ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពដឹកយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ។ ដោយឡែករថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

carhitmoto-3

carhitmoto-1

carhitmoto-2

មតិយោបល់