អ៊ីរ៉ាក់ៈ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជាមួយរដ្ឋអ៊ីស្លាម ISIS ដើម្បីដណ្ដើមយកតំបន់នៅទីក្រុង Mosul មកកាន់កាប់វិញ បានសម្លាប់ពួកសកម្មប្រយុទ្ធ ៩០០ នាក់ ខណៈដែលជនស៊ីវិលជាង ១១.០០០ នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីតាំងប្រយុទ្ធគ្នានេះ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
រដ្ឋាភិបាលអ៊ីរ៉ាក់ បានជូនដំណឹងមេបញ្ជាការអាមេរិក កាលពីថ្ងៃពុធថា ទាហានអ៊ីរ៉ាក់ ៥៧ នាក់ស្លាប់ និងប្រហែល ២៥០នាក់ទៀតរងរបួស នៅក្នុងការប្រយុទ្ធគ្នានេះ។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ខែតុលា ដោយកងកម្លាំងរដ្ឋាភិបាល បានបើកការវាយប្រហារយ៉ាងខ្លាំង ទៅកាន់តំបន់ភាគខាងត្បូង កើត និងខាងជើងនៃទីក្រុង Mosul ក្នុងគោលបំណងដើម្បីដណ្ដើមយកតំបន់ ដែលកាន់កាប់ដោយ ISIS មកគ្រប់គ្រង់វិញ៕
មតិយោបល់