ព័ត៌មានជាតិ

បង្ក្រាបករណី​​ជួញដូរ​គ្រឿងញៀននៅ​ក្រុង​កំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​​ ​

កំពង់ឆ្នាំង: ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យជំនាញស្នងការនគរបាលខេត្ត បានចុះបង្ក្រាបចំនួន២កន្លែងកាលពី២៨ ខែតុលា ឆ្នាំ ២០១៦នេះ ចំណុចភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកវរសេនីយ៍ត្រី ឆាយ ខេមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ករណីបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ដោយកម្លាំង ការិយាល័យជំនាញស្នងការនគរបាលខេត្ត បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះប្រតិបត្តិការ២កន្លែងផ្សេងគ្នា។

ករណីទី១.កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចស្ពាន តាសក្តិ៥ ផ្លូវជាតិលេខ៥ ស្រុករលាប្អៀរ នឹងករណីទី២ ចំណុចសាលាបើកបរយ៉ីហោ(ហេង ចំណាន)ក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង។

លោកវរសេនីយ៍ត្រី បានបន្ដថា ជាលទ្ធផលបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១.ឈ្មោះ នៅ សុផា ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅទីតាំង សាលាបើកបរ(ហេង ចំណាន) ភូមិឡទឹកត្រី ស្រុក-ក្រុង-កំពង់ឆ្នាំង ។ ទី២ ឈ្មោះ វ៉ាន់ វិឈាន ប្រុសអាយុ៣៧ ឆ្នាំ មានទីលំនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង មុខសញ្ញា នេះ ឃាត់ខ្លួននៅចំណុចស្ពានតាសក្តិ៥ ស្រុករលាប្អៀរ ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលធ្វើការដកហូតវត្ថុតាង៖ រថយន្តម៉ាក កាម៉ារីឆ្លាម ១គ្រឿង ម៉ូតូ១គ្រឿង ថ្នាំម្សៅក្រាមពណ៌សថ្លា ធ្វើតេស្តរួចមានសារធាតុញៀន១៣កញ្ចប់ធំ ។ ជញ្ជីងថ្លឹង(គ្រឿងញៀន)១ ទូរស័ព្ទ ៣គ្រឿងលុយខ្មែរ ២៥០៦០០ រៀលលុយដុល្លារ ២៥ ដុល្លារ សម្ភារ: វេចខ្ចប់(ប្លាស្ទិច)២ដុំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុង សាកសួរ និងកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធីនៃច្បាប់៕

photo_2016-10-28_17-48-34

photo_2016-10-28_17-48-26

photo_2016-10-28_17-48-29-2

photo_2016-10-28_17-48-29

photo_2016-10-28_17-48-30

photo_2016-10-28_17-48-31-2

photo_2016-10-28_17-48-31

photo_2016-10-28_17-48-32

photo_2016-10-28_17-48-33

មតិយោបល់