ព័ត៌មានជាតិ

តុលាការសំរេចឃុំខ្លួនស្ត្រីពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ១០១៦ មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនស្ត្រីពីនាក់ពាក់ពន្ធករណីគ្រឿងញៀនមកតុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ច័យទោសទៅតាមផ្លូវច្បាប់។

បើតាមន្ត្រីមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ស្ត្រីពីនាក់ដែលពាក់ព័ន្ធករណីគ្រឿងញៀនទី០១ឈ្មោះអ៉ី សុភក្រ្ត ហៅហ្សា ភេទ ស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី២ – ឈ្មោះ ជួប សុវណ្ណារ៉េត ហៅ ឌឿន ភេទ ស្រី អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ច្រៀងភ្លេងការ អ្នកទាំងពីរមានទីលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង ចេញដីការសម្រេចឃុំខ្លួនលេខ២១៨៤ ដកសឃខ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ពីបទ« ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានឃើញតាមមាត្រា២០៣ មាត្រា២០៤ មាត្រា២០៥ និងមាត្រា២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ័ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រិត្តនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ១១និង០៥ នាទី ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណី ជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ត្រើយស្លា និង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ខ្ពប បានត្រួតពិនិត្យ ឈ្មោះ អ៉ី សុភក្រ្ត នៅចំណុច ស្ពានព្រែកជន ក៏ប្រទះឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់មធ្យម នៅក្នុងស្បោងច្រកផ្លែទាបខ្មែរ រួចឃាត់ខ្លួន ឈ្មោះ អ៉ី សុភក្រ្ត យកមកប៉ុស្តិ៍រដ្ឋបាល ខ្ពប ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៉ី សុភក្រ្ត បានសារភាពថា ខ្លួនបានទទួលគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន ០១ កញ្ចប់មធ្យម ពីឈ្មោះ ជួប សុវណ្ណារ៉េត នៅវេលាម៉ោង ១០និង៣០ នាទី ព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ តំលៃ ១០០.០០០រៀល នៅភូមបឹងខ្ពប ឃុំខ្ពប ។ ឈ្មោះ អ៉ី សុភក្រ្ត បានសារភាពទៀតថា ខ្លួនធ្លាប់បានទទួលគ្រឿងញៀន ប្រភេទ ម៉ាទឹកកក ពី ឈ្មោះ ជួប សុវណ្ណារ៉េត យកទៅលក់ នៅក្នុងភូមិតាលន់ ក្នុងខែ ០៥ ឆ្នាំ ២០១៦ ចំនួន ០២ លើក និង ទទួលគ្រឿងញៀនពី ឈ្មោះ ជួប សុវណ្ណារ៉េត យកទៅលក់ នៅភូមិបឹងខ្ពប ឃុំខ្ពប ក្នុង ខែ ០៩ ក្នុងឆ្នាំ ២០១៦ បានចំនួន ០១ លើក ។

បន្ទាប់មក សមត្ថកិច្ចបានបន្តឃាត់ខ្លួន ឈ្មោះ ជួប សុវណ្ណារ៉េត ហៅ ឌឿន មកធ្វើការសាកសួរ ឈ្មោះជួប សុវណ្ណារ៉េត បានអះអាងថាខ្លួនមិនបានទំនាក់ទំនង រឺ ប្រគល់គ្រឿងញៀនអ្វីទៅឲ្យឈ្មោះ អ៉ី សុភក្រ្ត ឡើយ។ នៅវេលាម៉ោង ១២និង៣១ នាទី ថ្ងៃដដែល លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូលខេត្តកណ្តាល សម្រេច បញ្ជាឲ្យឃាត់ខ្លួន ឈ្មោះ អ៉ី សុភក្រ្ត និង ឈ្មោះ ជួប សុវណ្ណារ៉េត និង ឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជួប សុវណ្ណារ៉េត ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

photo_2016-10-28_20-41-19

photo_2016-10-28_20-41-22

photo_2016-10-28_20-41-24

photo_2016-10-28_20-41-25

photo_2016-10-28_20-41-27

photo_2016-10-28_20-41-28

photo_2016-10-28_20-41-30

photo_2016-10-28_20-41-32

photo_2016-10-28_20-41-34

photo_2016-10-28_20-41-36

photo_2016-10-28_20-41-37

photo_2016-10-28_20-41-40

photo_2016-10-28_20-41-42

photo_2016-10-28_20-41-43

photo_2016-10-28_20-41-45

photo_2016-10-28_20-41-47

photo_2016-10-28_20-41-49

photo_2016-10-28_20-41-51

photo_2016-10-28_20-41-53

មតិយោបល់