ព័ត៌មានជាតិ

រថយន្តលុចស៊ីសបុកឪពុក និងកូនស្លាប់ យ៉ាងអណោចអធម ពេលកំពុងជិះកង់

រតនគិរី: ឪពុក និងកូនជិះកង់តាមដងផ្លូវជាតិលេខ៧៦ ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុកនិងកូនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមបំផុត ចំណែកម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា២០១៦ តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលលេខ២៨០ និង២៨១ស្ថិតក្នុងភូមិព្រួកឃុំបាតាងស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ រថយន្តម៉ាកលុចស៉ីសRX300ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២l. ៣៩៥១ បានបុកកង់ពីមុខក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។

ប្រភពបន្តថា ជនរងគ្រោះជាឪពុកឈ្មោះលួន ដែងអាយុ២៦ឆ្ទាំជនជាតិទំពួន មុខរបរកសិករ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនឈ្មោះ ដែង រតនា ភេទប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តតែជាអកុសលត្រូវបានស្លាប់បាត់បង់ជីវិតពាក់កណ្តាលផ្លវ ជនរងគ្រោះមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន រថយន្តនឹងកង់ត្រូវបានសមត្ថកិច្ចជំនាញអធិការស្រុកសហការជាមួយប៉ុស្តិ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីដោះស្រាយជាក្រោយ។

ចំពោះសាកសពឪពុកនឹងកូនទាំងពីរសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណីជនជាតិទំពួន៕

photo_2016-08-18_20-20-24

photo_2016-08-18_20-20-27

photo_2016-08-18_20-20-35

photo_2016-08-18_20-20-39

photo_2016-08-18_20-20-42

photo_2016-08-18_20-20-46

មតិយោបល់