ព័ត៌មានជាតិ

ចាប់ខ្លួនស្ត្រីម្នាក់ ដកហូតបានថ្នាំញៀន៦០គ្រាប់

បាត់ដំបង: ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើនេះដែរ គឺធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងនរគបាលប៉ុស្តិ៍អង្គរបាន បើកការស្រាវជ្រាវ ឈានទៅដល់ការចាប់ឃាត់ខ្លួនស្ត្រីដែលជនសង្ស័យឈ្មោះ ម៉ន ស៊ីណាត ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនិងឆែកឆេរ ដកហូតថ្នាំគ្រាប់ សង្ស័យជាសារធាតុញៀនចំនួន ៦០ គ្រាប់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់