(បន្ទាយមានជ័យ): លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរីយោដីខេត្តបន្ទាយមានជ័យបានលើកឡើងថា: ការិយាល័យស្រុក-ក្រុង ត្រូវតែរឹតបន្ដឹងនិងណែនាំឲ្យពលរដ្ឋចូលរួមបំពេញបែបបទ ឬច្បាប់ សាងសង់ឲ្យបានត្រឹមត្រូវ ជៀសវាង ការសាងសង់លើដីចំណីផ្លូវ សាងសង់លើ បឹងស្ទឹងដែលខុសបទដ្ឋានច្បាប់ ចំពោះគ្រប់ការសាងសង់ សំណង់រឹងមាំ។លោក លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែមីនាឆ្នាំ២០១៦និងលើកទិសដៅអនុវត្តបន្តសំរាប់ខែមេសា នៅសាលប្រជុំមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរីយោដី ខេត្តបន្ទាយមានជ័យ។
លោក ប្រាក់ ប៉ូលី បានស្នើសុំឲ្យមន្ត្រីទាំងអស់ជំរុញកិច្ចការអភិវឌ្ឍន៍លើវិស័យដីធ្លី សំណង់ និងរៀបចំដីធ្លី នគរូបនីយកម្ម ឲ្យកាន់តែមានមូលដ្ឋានរឹងមាំ ធ្វើឲ្យដីក្លាយជាប្រភពធនធានពិតប្រាកដសម្រាប់កាអភិវឌ្ឍន៍ នឹងបានប្រើប្រាស់ដោយតម្លាភាព។
សូមបញ្ជាក់ថាជាលទ្ធផល សកម្មភាពការងារប្រចាំខែ មីនាឆ្នាំ២០១៦នេះមន្ទីរបានសម្រេចលទ្ធផលលើការងារ រៀបចំដែនដី នគររូបនីយកម្ម សំណង់ សុរីយោដី និងលំនៅឋាន ការងាររដ្ឋបាល និងកិច្ចការទូទៅ មានមន្ត្រី សរុប៦៨រូប ស្រី៥រូប (ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រយះពេល១ឆ្នាំ ចំនួន២រូប និងរយះពេល៣ ខែ១រូប) មន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរ និងមន្ត្រីស្រុកក្រុង ១៦ រូប មន្រ្តីកម្មវិធីអនុវិស័យដីធ្លីLASSPចំនួន ៨រូប។
ការងារដីធ្លី ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ បាននិងកំពុងដំណើការវាស់វែងជូនពលរដ្ឋ និងស្ថាប័នរដ្ឋ ដើម្បីចេញវិញ្ញាបនប័ត្រ សម្គាល់អចលនវត្ថុនៅ ស្រុកមង្គលបូរី ព្រះនេតព្រះ និងក្រុងសិរីសោភ័ណ៕
មតិយោបល់