ព័ត៌មានជាតិ

ចោរដៃឆៅ វាយជនរងគ្រោះមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច

ភ្នំពេញៈ បើតាមសមត្ថិកិច្ច បានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធ បានវាយជនរងគ្រោះមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់ ប្លន់យកម៉ូតូមួយគ្រឿង បានដោយសុវត្ថិភាពកាលពីវេលាម៉ោង ១២និង ៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៦ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ផ្លូវចូលវត្តដំបូកខ្ពស់ ។

មិត្តភ័ក្តរបស់ជនរងគ្រោះដែលស្ថិតនៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុពួកគេទាំង៣នាក់ បានចេញពីផឹកសីុនៅហាងមួយកន្លែង ដែលស្ថិតនៅម្តុំផ្សាររង្វង់មូលផ្សារដើមថ្កូវ ដោយពួកគេជិះម៉ូតូពីរគ្រឿងផ្សេងគ្នា ហើយពួកគេក៏បានជូន យ៉ន រដ្ឋា ត្រូវជាមិត្តទៅផ្ទះ នៅខាងក្រោយវត្តដំបូលខ្ពស់ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវនោះ ក៏លេចមុខ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានជិះតាមពួកគេ (ជនរងគ្រោះ ) ពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យនោះ ក៏ដកកាំភ្លើងខ្លីមួយដើម មកវាយក្បាលឈ្មោះ យ៉ន រដ្ឋា ដែលជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ខ្មៅលាយទឹកក្រូច ដែលមានស្លាកលេខ ភ្នំពេញ 1FB-3800 មួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកសៀតថ្កាខាងឆ្វេង ដួលម៉ូតូ ។

ដោយមានការភ័យពេកជនរងគ្រោះក៏ព្យាយាមស្រែកសុំឲ្យគេឯងនៅម្តុំនោះ ជួយ ក៏ត្រូវក្រុមចោរដកកាំភ្លើងបាញ់មួយគ្រាប់ទៀត ត្រូវម្នាក់ យ៉ន រដ្ឋាចំដៃស្តាំ បៀមគ្រាប់ជាប់រងរបួស ។ បន្ទាប់ពីធ្វើសកម្មភាពហើយ ជនល្មើសនោះក៏លើកម៉ូតូរបស់ជនរងគ្រោះ ជិះចេញពីកន្លែងកើតហេតុបាញ់ស្រមោល តែម្តង ។

ក្រោយពេលកើតហេតុមិតភ័ក្តរបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅសម្រាកនៅមន្ទីពេទ្យ មិត្តភាពកម្ពុជា-សូវៀត ហៅពេទ្យ រុស្ស៊ី ដើម្បីធ្វើការសង្គ្រោះហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន បានចុះមកធ្វើការសាកសួររកភិនភាគរបស់ជនសង្ស័យដើម្បីកំណត់មុខសញ្ញា ៕

ប្លន់ប្លន់ប្លន់ប្លន់

https://youtu.be/GcVYFAMrCDY

មតិយោបល់