ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន ៣នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងម៉ូតូស៊េរីទំនើប៤គ្រឿង នៅស្រុកអង្គឈ្នួល

កណ្តាល: ជនសង្ស័យ ៣នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកអង្គឈ្នួល ធ្វើការបង្ក្រាបបានជាក់ស្តែង ក្រោយទទួលដំណឹងពីពលរដ្ឋ នៅចំណុចភូមិទួលសេរី ឃុំទួលពេជ្រ ស្រុកអង្គស្នួលខេត្តកណ្តាល កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថៃ្ងទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយដកហូតបានថ្នាំញៀនមួយចំនួនធំ រួមជាមួយម៉ូតូស៊េរីទំនើប ៤គ្រឿង ។

ជនសង្ស័យទាំង ៣នាក់មានឈ្មោះ ទី១ ឈ្មោះជុក ម៉េង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២ឈ្មោះប៉ែន តុលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងកាត់សក់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៣ ឈ្មោះមោះ ប៊ុនគ្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងដែក នៅភូមិអំពិលទឹក ឃុំចានសែនស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មកទល់ពេលនេះ ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គឈ្នួល ដើម្បីសាកសួរ និងចាត់ចែងតាមនិតិវីធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់