ហាងកាហ្វេ Amazon ដែលមានម៉ាកយីហោមកពីប្រទេសថៃ នឹងបើកសាខាថ្មីមួយទៀត នៅផ្សារទំនើប City Mall។
ហាងកាហ្វេ Amazon សាខា City Mall នេះ អាចជាសាខាមួយ ក្នុងចំណោមសាខាទាំង ១៩ ដែលបានទិញសិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) ពីក្រុមហ៊ុន PTT ដើម្បីប្រតិបត្តិការនៅកម្ពុជា។
ក្រុមហ៊ុន PTT Plc បានបង្ហាញពីគម្រោងបន្ថែមហាងកាហ្វេ Amazon ឲ្យបាន ២០០សាខា នៅទូទាំងតំបន់អាស៊ាន ត្រឹមឆ្នាំ ២០២០ ខណៈបច្ចុប្បន្នមាន ៣៧សាខា។
លោក Auttapol Rerkpiboon អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន PTT បានលើកឡើងថា ហាងកាហ្វេ Amazon កំពុងតែរីកចម្រើនយ៉ាងលឿន ជាពិសេសក្នុងប្រទេសជិតខាងដូចជា កម្ពុជា ជាដើម ហើយការបន្ថែមសាខា ២០០កន្លែងនេះ អាចនឹងមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការទៀតផង។
គួរបញ្ជាក់ថា ហាងកាហ្វេ Amazon គ្រោងនឹងពង្រីកបន្ថែមរហូតដល់ ៤០០សាខា ក្នុងតំបន់អាស៊ានត្រឹមឆ្នាំ ២០២១ ដែល ១២០សាខា គឺបើកក្នុងប្រទេសកម្ពុជា៕

មតិយោបល់