កាលពីយប់ថ្ងៃទី២៩ តុលា ប្រទេសកម្ពុជា និងស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជាបានប្រារព្ធទិវារវប្បធម៌រុស្ស៉ីយ៉ាងអធឹកអធមនៅសាលមហោស្រពចតុមុខ។ នៅក្នុងពិធីនោះត្រូវបានប្រកាសបានចូលរួមដោយសិល្បករសិល្បការិនីល្បីៗជាច្រើននាក់មកពីប្រទេសរុស្ស៉ី ដើម្បីច្រៀងបទអូប៉េរ៉ា និងរាំរបាំប៉ាឡេយ៉ាងកក្រើកឆាក ធ្វើអោយភ្ញៀវអ្នកចូលរួមកោតសរសើរ។
ការប្រគំតន្ត្រី និងរាំរបាំប៉ាឡេពីសំណាក់សិល្បករល្បីៗមកពីប្រទេសរុស្ស៉ីនោះ ក៏ត្រូវបានប្រកាសថាដើម្បីអបអរដល់គម្រប់ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៉ី ដែលកាលពីមុនមានឈ្មោះថាប្រទេសសូវៀតនោះផងដែរ។ ពិធីនេះ ក្រៅពីមានវត្តមានតារាសិល្បករកម្ពុជាមួយចំនួន ត្រូវគេមានការចូលរួមដោយឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ទើបញ៉ាំអោយទិវារវប្បធម៌រុស្ស៉ីនៅកម្ពុជាលើកនេះ ទទួលបានជោគជ័យ។ ក្នុងនោះក្រុមភ្លេងល្បីឈ្មោះ និងអ្នកជំនាញរាំរបាំប៉ាឡេជាច្រើនគូសុទ្ធតែបានបង្ហាញពីភាពរស់រវើកនៅលើឆាក។ សិល្បករសិល្បការិនីរបស់រុស្ស៉ីទាំងអស់ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ក្នុងឱកាសដែលពួកគេបានមកបង្ហាញសមត្ថភាពនៅប្រទេសកម្ពុជានោះផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៍រុស្ស៊ីនៅកម្ពុជានេះ ជាការរៀបដោយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងស្ថានទូតរុស្សុីប្រចាំនៅកម្ពុជា ក្នុងបំណងរំលឹកពីសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦០ឆ្នាំមកនេះ៕
ទស្សនាវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=kHdF3ZcAGKw&feature=youtu.be
មតិយោបល់