ព័ត៌មានជាតិ

ដាច់ភ្លើង ២សង្កាត់ នៅខណ្ឌទួលគោក

ភ្នំពេញ: អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅម៉ោង៩និង៣១នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ283, PT661 និងPT1039 ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ៅសេទុង 230 សង្កាត់ផ្សារដេប៉ូទី1 ផ្លូវលេខ230 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បញ្ជាក់៖ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការពិនិត្យស្វែងរកកំហូចកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។

បច្ចុប្បន្នក្រុមការងារកំពុងព្យាយាមស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់