ព័ត៌មានជាតិ

មេខ្លោងជួញដូរគ្រឿងញៀន០៣នាក់ ត្រូវតុលាការឃុំខ្លួន

កណ្តាល: នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមេខ្លោង០៣នាក់ ពាក់ពន្ធករណីជួញដូរគ្រឿងញៀនមកកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នោះទី០១មានឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងកាត់សក់ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៉ី សុវណ្ណ សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២១៩៨ ដកសឃខ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីបទ« ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទី០២ឈ្មោះជុក ម៉េង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិត រស់នៅភូមិអំពិលទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះមោះប៊ុន គ្រី ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងដែក នៅភូមិអំពិលទឹក ឃុំចានសែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ បានត្រូវចៅក្រមស៊ើុបសួរសាលាដំបូងខេត្តកណ្តាល លោក អ៉ី សុវណ្ណ សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២២០២ ដកសឃខ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា លោកវរសេនីយ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ Post News តាមប្រព័ន្ធ Whatapp ថា នៅវេលាម៉ោង ៦និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងជំនាញនគរបាលស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបនិងចាប់ខ្លួនបានជនល្មើសចំនួន០៣នាក់។

លោកអធិការ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលនិងមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្ដាល ហើយមានការចូលរួមពីលោកមេភូមិលោកក្រុមប្រឹក្សាឃុំកម្លាំងជំនាញឆែកឆេររកឃើញវត្ថុតាងរួមមាន ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ធំនិង១៣កញ្ចប់តូច, ២.ជញ្ជីងថ្លឹងចំនួន០៣, ៣.ថ្នាំយ៉ាម៉ាចំនួន១៤៤គ្រាប់, ៤.គ្រាប់កាំភ្លើងអាកចំនួន០៤គ្រាប់, ៥.អាវុធឆៃ្នចំនួនមួយដើម, ៦.ដាវសាម៉ូរ៉ៃចំនួន០៥ដើមពូថៅដៃ០១កាំបិតប័ងតោចំនួន០១, ៧.ម៉ូតូចំនួន០៤គ្រឿងម៉ាកX-R.០២គ្រឿងBAJA០១គ្រឿងC.១២៥.ពណ៌ខ្មៅ០១គ្រឿង និង៨.ឧបកណ៍សម្ភារៈវិចខ្ចប់កែឆ្នៃមួយចំនួន។

តាមចំម្លើយសារភាពជនល្មើសបានឆ្លើយថាខ្លួនជាអ្នកទិញពីឈ្មោះចាន់ ចិត និងឈ្មោះប្រេស ស្រីមុំ ជាអ្នកជួយដូរ នៅភូមិកើតហេតុ ខាងលើ៕

https://youtu.be/8zDDRSayKGI

photo_2016-10-31_19-10-58photo_2016-10-31_19-11-03photo_2016-10-31_19-11-05photo_2016-10-31_19-11-07photo_2016-10-31_19-11-09photo_2016-10-31_19-11-10photo_2016-10-31_19-11-12photo_2016-10-31_19-11-14photo_2016-10-31_19-11-16photo_2016-10-31_19-11-24photo_2016-10-31_19-11-26photo_2016-10-31_19-11-27photo_2016-10-31_19-11-29photo_2016-10-31_19-11-31photo_2016-10-31_19-11-32photo_2016-10-31_19-11-34photo_2016-10-31_19-11-36photo_2016-10-31_19-11-37photo_2016-10-31_19-11-39photo_2016-10-31_19-11-41photo_2016-10-31_19-11-43photo_2016-10-31_19-11-44photo_2016-10-31_19-11-47photo_2016-10-31_19-11-49photo_2016-10-31_19-11-50photo_2016-10-31_19-11-52photo_2016-10-31_19-11-54photo_2016-10-31_19-11-55photo_2016-10-31_19-11-57photo_2016-10-31_19-11-59photo_2016-10-31_19-12-00photo_2016-10-31_19-12-02photo_2016-10-31_19-12-04photo_2016-10-31_19-12-05photo_2016-10-31_19-12-07photo_2016-10-31_19-12-09photo_2016-10-31_19-12-10

មតិយោបល់