ព័ត៌មានជាតិ

Google បើកដៃ​ឲ្យ Hack ប្រព័ន្ធ​ដំណើរការ Chrome OS ព្រមទាំង​ផ្ដល់​រង្វាន់ $២,៧១​លាន​

​ក្រុមហ៊ុន Google ចង់ឲ្យ Hacker ជ្រៀត​ចូលទៅក្នុង​ប្រព័ន្ធ​ដំណើរការ Chrome OS ដើម្បី​ស្វែងរក​ចំណុចខ្សោយ និង​អាក្រក់​របស់​ប្រព័ន្ធ​ដំណើរការ​មួយ​នេះ ហើយ​ក្រុមហ៊ុន​នឹង​ផ្ដល់​ប្រាក់ខែ​ប្រចាំឆ្នាំ​ជូន​។​

​ការ​ថ្លែង​ឡើង​បែប​នេះ បាន​ធ្វើឡើង​នៅក្នុ​វេទកា Pwnium 4 ពិភាក្សា​លើ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព ដោយ​នៅ​ក្នុង​នោះ លោក Sundar Pichai អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Google ទទួលបន្ទុក​ផ្នែក​ប្រព័ន្ធ​ដំណើរការ Android, Chrome OS និង Google Apps បាន​ថ្លែងថា ក្រុមហ៊ុន​មាន​បំណង​ឲ្យ​អ្នក Hacker ជ្រៀត​ចូលទៅក្នុង​ប្រព័ន្ធ​ដំណើរការ Chrome OS ដើម្បី​ស្វែងរក​ចំណុចខ្សោយ ហើយ​ក្រុមហ៊ុន​នឹង​ចំណាយ​លុយ ដោយ​ប្រាក់រង្វាន់​មាន​ចំនួន ២,៧១​លាន​ដុល្លារ​អាមេរិក​។​
​នេះ​វា​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ប៉ុន្តែ​វា​ជា​ការពិត ព្រោះ​ថា​ក្រុមហ៊ុន Google ចង់ដឹង​ពី​កម្រិត​នៃ​ប្រព័ន្ធ​សុវត្ថិភាព​របស់ Chrome OS៕​
chrome-os-head-sundar-pichai-at-google-io

មតិយោបល់