ព័ត៌មានជាតិ

ACU បើកកិច្ចប្រជុំលើកទី១៦ អាណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានបើកកិច្ចប្រជុំលើកទី១៦ អាណតិ្តទី២ ដោយមានការចូលរួមសរុប ១០រូប លើ១១រូប ក្រោមការចូលរួមពីលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ គឺបានសម្រេចលទ្ធផលដូចជា បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៥ អាណត្តិទី២។ បានស្តាប់របាយការណ៍អំពីការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយបានបំពេញការងារជាមួយអង្គភាពស៊ើបការហិរញ្ញវត្ថុនៃធនាគារជាតិកម្ពុជា និងក្រុមការងារនៃក្រសួងមួយចំនួនទៀត ដើម្បីធ្វើការវាយតម្លៃសភាពការណ៍ និងការងារធ្វើរបាយការណ៍ថ្នាក់ជាតិអំពីហានិភ័យនៃករណីនេះ។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពីពុករលួយ បានគាំទ្រ និងកោតសរសើរចំពោះសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយក្រុមប្រឹក្សាបន្តការលើកទឹកចិត្តដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំនះរាល់ការលំបាកដែលអង្គភាព កំពុងជួបប្រទះក្នុងពេលបំពេញភារកិច្ច៕

photo_2016-10-31_19-55-15photo_2016-10-31_20-37-31photo_2016-10-31_20-37-33photo_2016-10-31_20-37-35photo_2016-10-31_20-37-37photo_2016-10-31_20-37-39photo_2016-10-31_20-37-41photo_2016-10-31_20-37-42photo_2016-10-31_20-37-44photo_2016-10-31_20-37-46

មតិយោបល់