ព័ត៌មានជាតិ

ពលរដ្ឋនៅស្រុកកញ្ជ្រៀចចង់ទ្រហ៊ោរយំ ខណៈទឹកលិចស្រូវមិនអាចច្រូតបាន គ្មានអាជ្ញាធរអើពើ

ព្រៃវែងៈ ប្រជាពលរដ្ឋប្រមាណជិត ១.០០០គ្រួសាដែលរស់នៅក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង កំពុងតែដង្ហើយហៅឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមានវិធានការ ក្នុងការបង្ហូរទឹកចេញពីស្រែរបស់ពួកគាត់ ខណៈដែលស្រូវរបស់ពួកគាត់ល្មមច្រូតហើយ តែត្រូវទឹកលិចមិនអាចច្រូតកាត់បាន។

ស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត១.០០០ ហិកតា របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រាល ត្រូវបានទឹកលិចស្ទើរតែទាំងស្រុងដោយគ្មានចំណាត់ការពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចណាទាល់តែសោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះចង់ស្រែកទ្រហ៊ោយំ ព្រោះស្រូវរបស់ពួកគាត់សមល្មមនឹងច្រូតកាត់ហើយនោះ។

ពាក់ព័ន្ធករណីទឹកលិចស្រូវជិត១.០០០ ហិកតានេះផងដែរ ប្រជាពលរដ្ឋរាប់រយគ្រួសារបានឲ្យអ្នកយកព័ត៌មានយើងដឹងថាស្រូវរបស់ពួកគាត់នៅពេលនេះគឺល្មមច្រូតហើយ តែពួកគាត់មិនអាចច្រូតបានព្រោះទឹកលិចគ្រប់កន្លែងដោយសារចាប់ពីដើមខែ១០នេះគឺមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃហើយ អ្វីដែលជាមូលហេតុធំជាងគេនោះ គឺមានប្រជាពលរដ្ឋប្រមាណជា៣គ្រួសារបានចាក់ដីលុបប្រឡាយមេដែលជាហេតុធ្វើឲ្យស្ទះទឹកពេញស្រែរបស់ប្រជាពលរដ្ឋមិនមានកន្លែងបង្ហូរទឹកចេញដើម្បីច្រូតកាត់បាន។ ហើយរហូតមកដល់ថ្ងៃទី៣១តុលានេះ ប្រជាពលរដ្ឋក៏បានត្រៀមគ្រឿងចក្រកាយទីកន្លែងដែលពលរដ្ឋ ២ទៅ៣គ្រួសារនោះចាក់ដីលុបនោះផងដែរ តែពួកគាត់មិនទាន់ហ៊ានកាយដោយអាជ្ញាមិនទាន់ឆ្លើយតប។

ពាក់ពន្ធ័ករណីខាងលើនេះដែរលោក យឿន មេឃុំព្រាលបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពាក់ព័ន្ធករណីខាងលើគឺលោកកំពុងតែសូមយោបល់ពីលោកអភិបាលស្រុក និងក្រុមការងារដើម្បីសុំថវិកាថ្លៃប្រេងក្នុងការកាប់កាយ។ ពាក់ពន្ធ័ករណីខាងលើនេះដែរប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរស្រុក ឃុំ ថាមិនបានគិតូពីផលប្រយោជន៍រួមរបស់ប្រជាជនឡើយ៕

photo_2016-10-31_21-33-46photo_2016-10-31_21-33-48photo_2016-10-31_21-33-50photo_2016-10-31_21-33-52photo_2016-10-31_21-33-54

មតិយោបល់