ព័ត៌មានជាតិ

ស្លាប់ និងរបួស ២៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១តុលា និងយានយន្តល្មើសសរុបជាង២ពាន់គ្រឿង

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក ( យប់៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី១) រងរបួសធ្ងន់ ១២នាក់ (ស្រី៣ ) និងរងរបួសស្រាល ៦នាក់។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២២គ្រឿង រួមមាន ម៉ូតូ ចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង , រថយន្តធុនធំ ៥គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង, ថ្មើរជើង ២នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់០នាក់), ស្រវឹង ០លើក (ស្លាប់០នាក់) , ងងុយដេក ០លើក (ស្លាប់០នាក់) មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់) , ប្រជែង ៣លើក (ស្លាប់២នាក់) , កត្តាយានយន្ត ០លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៧នាក់ ( យប់៤នាក់ )។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៩លើក និងផ្លូវខេត្ត-ក្រុង ចំនួន ៤លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក និងរថយន្តធុនតូច ៤លើក, រថយន្តធុនធំ ៣លើក, ត្រាក់ទ័រ ០លើក , យានផ្សេងៗ ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ៤លើក ស្លាប់១នាក់ របួស៦នាក់, កំពង់ចាម ២លើក ស្លាប់ ១នាក់ របួស ១នាក់, ស្វាយរៀង ១លើក ស្លាប់១នាក់ របួស១នាក់ , កំពង់ធំ ១លើក ស្លាប់១នាក់ របួស០នាក់ ,បន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស០នាក់ , កំពង់ចាម ០លើក ស្លាប់០នាក់ របួស០នាក់ (ស្រី) និង ខេត្តឧត្តរមានជ័យ ១លើក ស្លាប់១នាក់ របួស០នាក់។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,០៤៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៦៥៤គ្រឿង និងពិន័យសរុប ចំនួន ១,៣៩៥គ្រឿង៕

traffictraffictraffictraffictraffic

មតិយោបល់