ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ទាំងស្រុង

ក្រចេះ: ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ត្រពាំងតល់ក្នុងភូមិ ច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ សង់អំពីឈើប្រក់ស្បូវ មានទំហំ ៤,៥ម៉ែត្រ x៤ម៉ែត្រ មានម្ចាស់ឈ្មោះ ម៉ៅ ឃុល ភេទប្រុស អាយុ២៦ឆ្នាំ ដោយមានប្រពន្ធឈ្មោះ ហន ម៉ាក់ អាយុ២២ឆ្នាំ និងមានកូនប្រុស០១នាក់ក្នុងបន្ទុកគ្រួសារ។ ក្នុងនោះដែរ សម្ភារ:និងទ្រព្យសម្បត្តិដែលត្រូវអគ្គិភ័យលេបត្របាក់យកទៅ រួមមាន លុយចំនួន៦០ម៉ឺនរៀល,អង្ករ ចំនួន ៣៥គីឡូ រួមនឹងរបស់របរ ប្រើប្រាស់ក្នុងផ្ទះ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។ ប៉ុន្តែសំណាងល្អនៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនរណាមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ៕

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ទាំងស្រុង

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ស្រុង

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ស្រុង

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ស្រុង

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ស្រុង

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង អស់ស្រុង

មតិយោបល់