ថៃៈ ប្រភពយោធាជាន់ខ្ពស់ពីររូប បានឲ្យដឹងថា ប្រទេសថៃបានត្រៀមរៀបចំពិធីស្នងរាជសម្បត្តិស្ដេចថ្មី គឺព្រះអង្គម្ចាស់ Maha Vajiralongkorn ឲ្យឡើងសោយរាជ្យនៅថ្ងៃទី០១ ខែធ្នូ នាពេលឆាប់ៗខាងមុននេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន businessinsider ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការចូលទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលមានព្រះជន្ន ៨៨ ព្រះវស្សា កាលពីថ្ងៃទី ១៣ ខែតុលា បានជំរុយឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានប្រជាជន ៦៧ លាននាក់ ធ្វើការកាន់ទុក្ខពេញមួយឆ្នាំ។
ពាក់ព័ន្ធនឹងព័ត៌មានដែលថា ព្រះអង្គម្ចាស់ Maha Vajiralongkorn យាងចេញដំណើរទៅកាន់ប្រទេសអល្លឺម៉ង់នៅចុងសប្ដាហ៍នោះ គឺដោយសារទ្រង់មានភារកិច្ចចូលរួម ហើយព្រះអង្គនឹងយាងត្រលប់មកវិញនៅខែវិច្ឆិកានេះ៕
មតិយោបល់