កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានតែតាំងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីសន្តិសុខសុវត្ថិភាពសាធារណៈថ្មី បន្ទាប់ពីកើតមានរឿងអាស្រូវពាក់ព័ន្ធនឹងមិត្តភក្តិ លោកស្រី និងការចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការរបស់រដ្ឋ។ នេះបើយោងតាមរយៈ សារព័ត៌មាន theguardian ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Kim Byong-joon ជាសាស្រ្តាចារ្យនៃស្ថាប័ន រដ្ឋបាលសាធារណៈនៅឯសកលវិទ្យាល័យ Kookmin នៃទីក្រុងសេអ៊ូល ត្រូវបានលោកស្រី k Geun-hye តែតាំងជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងដើម្បីបន្ថយភាពតានតឹងពលរដ្ឋកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងអាស្រូវ និងការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរដ្ឋ៕
មតិយោបល់