ព័ត៌មានជាតិ

កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង នឹងត្រូវដាច់ភ្លើង៣ម៉ោង

ភ្នំពេញៈ ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង នឹងត្រូវដាច់ភ្លើងរយៈពេល៣ម៉ោងជាប់ៗគ្នា នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ដើម្បីក្រុមការងារបច្ចេកទេសអាជ្ញាធរអគ្គិសនីធ្វើការដំឡើងឧបករណ៍។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមការជូនដំណឹង អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងមួយចំនួនក្នុងខេត្តទាំងបួន នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង១៖០០នាទីរសៀល ដើម្បីដំឡើង SVR កម្លាំង 400A ចំនួន១គ្រឿង នៅលើបណ្ដាញបញ្ចូនរង២២គីឡូវ៉ុល ដែលបានសាងសង់ពីអនុស្ថានីយ៍កំពង់ចាម ទៅសាលាខេត្តត្បូងឃ្មុំថ្មី នៅមុខអនុវិទ្យាល័យ ហ៊ុន សែន ខ្នារ។

គួរបញ្ជាក់ផងដែរថា អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕

14963332_1811584442387309_7387433098722026269_n

មតិយោបល់