ជាមួយនឹងការសារភាពថាពិតជាបានបែកគ្នា ជាមួយលោក គៀង ហេង ប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព នោះ កញ្ញាពេជ្រ អាវីហ្សា ក៏ស្ម័គ្រចិត្តទម្លាយពីអាថ៌កំបាំង ដែលនាំឲ្យនាង និងអតីតគូស្នេហ៍ចែកផ្លូវគ្នាផងដែរ។ យ៉ាងណាមិញ គេកត់សម្គាល់ថានាងហាក់មិនស្ដាយស្នេហានេះទេ ដោយសារតែរយៈពេលស្រឡាញ់គ្នា គឺមានបញ្ហាផ្លូវចិត្តនឹងគ្នាច្រើន។
ពេជ្រ អាវីហ្សា និយាយថា រយៈពេលពេលមិនតិចខែនោះទេ ដែលនាង និងសង្សារដែលត្រូវគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់ភរិយាលោកឧកញ៉ា ទ្រី ភាព បានចែកផ្លូវគ្នា។ ប៉ុន្តែនាងមិនបានទម្លាយឲ្យដឹងពីមូលហេតុបែកបាក់នោះទេ។ នាងបានត្រឹមតែអះអាងថាបណ្ដាលមកពី ការមិនចុះសម្រុងគ្នា និងហេតុផលប្រច័ណ្ឌច្រើនប៉ុណ្ណោះ។ ទើបតែក្នុងពេលនេះ ដែលនាងព្រលយថាហេតុផលបែកគ្នា គឺដោយសារតែជំនួបចុងក្រោយរវាងនាង និងលោកគៀង ហេង គឺមានជម្លោះធំមួយនឹងគ្នា។ នាងថាដោយសារតែអតីតសង្សារប្រច័ណ្ឌហួសហេតុ ទើបបណ្ដាលឲ្យការឈ្លោះប្រកែកត្រូវបានកើតឡើង ហើយដំណោះស្រាយចុងក្រោយគឺឈប់ទងគ្នា។
ស្ថានភាពបែកគ្នានាងថា មិនមែនជាលើកទី១នោះទេ គឺមានច្រើនលើកមកហើយ ដោយគ្រាន់តែក្នុងពេលនោះជាការជួបបែកៗហើយ មិនមានលក្ខណៈដាច់ស្រេច។ នាងថាជម្លោះចុងក្រោយបានរុញឲ្យនាង និងប្អូនថ្លៃលោកទ្រី ភាព បញ្ចប់ស្នេហាទាំងស្រុង ប៉ុន្តែជម្លោះពេលនោះគ្រាន់តែជាពាក្យសម្ដីធ្ងន់ៗ ដាក់គ្នាប៉ុណ្ណោះ គឺមិនមានអំពើហិង្សាណាមួយនោះទេ ។
មតិយោបល់