ព័ត៌មានជាតិ

ការវិនិយោគសង្កាត់នៅថ្នាក់ខណ្ឌនិង៣ឆ្នាំរកិលខណ្ឌទួលគោក មានការគាំទ្រជាង៧៥គម្រោង

ភ្នំពេញ: សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់នៅ ថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគ៣ឆ្នាំ រកិលខណ្ឌទួលគោក ២០១៧-២០១៩ ដែលបានធ្វើឡើងមួយព្រឹកពេញនៅ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក បានបង្ហាញឲ្យឃើញថាមានការគាំទ្រលើកម្មវិធីវិនិយោគនេះចំនួន ៧៥គម្រោង លើ១៥២គម្រោង ដើម្បីយកទៅអនុវត្ត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យរីកចម្រើន។

អង្គសិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក និងមានការចូលរួមពី ចៅសង្កាត់ទាំង១០ ព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ។

លោក ឯក ឃុនដឿន បានលើកឡើងថា កម្មវិធីវិនិយោគសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ ៣ឆ្នាំរកិលខណ្ឌទួលគោក ២០១៧-២០១៩ មានការគាំទ្រលើកម្មវិធីវិនិយោគនេះ ចំនួន៧៥ គម្រោងលើ ១៥២គម្រោង ស្មើនឹងប្រមាណ ៥៩ទៅ៦០%។ ក្រៅពីនេះក៏មានការគាំទ្រពីសាលារាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌទួលគោកផងដែរ។

លោកឯក ឃុនដឿនបានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រដ្ឋបាលរាជធានីរួមទាំងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចូលគម្រោងជាច្រើន ក្នុងនោះរួមមានគម្រោងដែលបាននឹងកំពុងស្ថាបនាដូចជា សួនចេនឡា ប្រឡាយបឹងសាឡាង ស្ថានីយ៍បូមទឹកទួលគោកទី១ និងទួលគោកទី២ ការដាក់លូនៅតាមបណ្តោយ ផ្លូវ២៥៧ ដែលទូទាត់ថវិកាឆ្នាំ២០១៦ ដាក់លូលើផ្លូវ២៥៣ ចាប់ពីផ្លូវកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង ដាក់លូផ្លូវ២៨៩ ប្រវែងជិត២គីឡូមែត្រ ចាប់ពីរង្វង់មូលទួលគោក ដល់អង់តែនទូរទស្សន៍ទួលគោក ចន្លោះផ្លូវ៦០៨និងផ្លូវ៣៣៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១និងសង្កាត់បឹងកក់ទី២ ដោយដាក់លូទំហំមួយម៉ែត្រកន្លះ និងការចាក់ផ្លូវកៅស៊ូពីលើកម្រាស់៤សង់ទីម៉ែត្រ មានទទឹង២៤ម៉ែត្រ ។
ជួសជុលផ្លូវ៦១៨ ផ្លូវ៦១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ដាក់លូនិងស្ថាបនាផ្លូវចូលវត្តនាគវ័ន(ជាគម្រោងឆ្នាំ២០១៧) ។

ក្រៅពីនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានធ្វើការជួសជុលផ្លូវសំបុកមានជាច្រើនខ្សែផងដែរ ដូចជាចាប់ពីផ្លូវ១៨២ ដល់ទំនប់ទួលគោក ផ្លូវ២៣០ ផ្លូវម៉ៅសេទុងជាដើម។

ពាក់ព័ន្ធនឹងគម្រោងខាងលើនេះលោកឯក ឃុនឌឿន បានជំរុញឲ្យមន្ទីរ សាធារណការរាជធានីនិងសង្គមស៊ីវិល ជួយគាំទ្រគម្រោងដែលបានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរួចនេះ ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យបានល្អនិងត្រឹមត្រូវ៕

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

សាលាខណ្ឌទួលគោក

មតិយោបល់