ឥណ្ឌូនេស៊ីៈ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ ដោយសារការលិចទូកមួយ នៅកោះភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទូកនេះផ្ទុកអ្នកដំណើរ ៩៣ នាក់ ដោយបានធ្វើដំណើរត្រឡប់ពីខេត្ត Johor Bahru ប្រទេសម៉ាឡេស៊ី បានក្រឡាប់លិចនៅតំបន់ដែនសមុទ្រ Nongsa នៃខេត្ត Batam ។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្ស ៣៨នាក់ នៅរស់រាន្តមានជីវិត និង៣៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈដែល ២១ នាក់បានស្លាប់៕
មតិយោបល់