ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ ខ្លួននឹងធ្វើការអានលេខនាឡិកាទឹក និងសាកល្បងប្រើប្រាស់ឧបករណ៍បោះពុម្ពវិក្កយបត្រថ្លៃទឹកផ្ទាល់នៅទីតាំង ដោយបោះពុម្ពវិក្កយបត្រថ្លៃទឹក ជូនដល់អតិថិជនបានភ្លាមៗតែម្តង (ដូចមានគំរូជូនភ្ជាប់មកជាមួយ) ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ក្នុងពេលនោះផងដែរ។
ទន្ទឹមនឹងនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមធ្វើការសំណូមពរដល់គ្រប់អតិថិជនទាំងអស់មេត្តារៀបចំឲ្យមានប្រអប់សំបុត្រនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការយកវិក្កយបត្រថ្លៃទឹកទៅសៀតនៅរបង ឬទ្វារផ្ទះ ក្នុងករណីអតិថិជនមិននៅផ្ទះ ឬផ្ទះជាប់សោ បណ្តាលឲ្យបាត់បង់ដោយប្រការណាមួយ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឈឹម និងជឿជាក់លើកិច្ចសហការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដោយស្មារតីយោគយល់ និងអធ្យាស្រ័យ៕
មតិយោបល់