ព័ត៌មានសុខភាព

មនុស្សស្រីបែបណា ដែលមានឱកាសបង្កើតកូនភ្លោះ?

ហេតុអ្វីបានជាមនុស្សស្រីមួយចំនួនអាចបង្កើតកូនភ្លោះបាន? តែផ្ទុយទៅវិញ ហេតុអ្វីនុស្សស្រីមួយចំនួនទៀតអត់មានលទ្ធភាពង្កើតកូនភ្លោះ? ការពិតមនុស្សស្រីដែលអាចបង្កើតកូនភ្លោះ មានភាគរយតិចណាស់ ជាពិសេសត្រូវពឹងផ្អែកទៅលើកត្តាមួយចំនួន។

ប្រវត្តិគ្រួសារ
ប្រសិនបើប្រវត្តិគ្រួសាររបស់អ្នកមិនថា ម្តាយ, ជីដូន ឬសាច់ញាតិណាម្នាក់នោះទេ ឲ្យតែពួកគេធ្លាប់មានកូនភ្លោះ អ្នកក៏មានឱកាសបង្កើតកូនភ្លោះច្រើនដែរ។

ស្ត្រីវ័យចំណាស់
ភាគច្រើនស្ត្រីដែលផ្តល់កំណើតកូនភ្លោះស្ថិតនៅក្នុងវ័យជាង ៣៥ឆ្នាំ។ តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលបន្តពូជនៅវ័យចំណាស់ មានឱកាសបង្កើតកូនភ្លោះច្រើនជាស្ត្រីវ័យក្មេង។

ស្ត្រីដែលមានកម្ពស់ខ្ពស់ និងមានសុខភាពល្អ
ប្រសិនបើនារីដែលអ្នកជ្រើសជាដៃគូមានកម្ពស់ខ្ពស់ គឺមានឱកាសបង្កើតកូនភ្លោះច្រើនជាងនារីផ្សេងៗទៀត។ ជាពិសេស បើនាងមានព្រលឹង(ធាត់) ឱកាសមានកាន់តែច្រើនឡើង។

នារីដែលចូលចិត្តទទួលទានដំឡូងជ្វា
ស្ត្រីដែលចូលចិត្តទទួលទានដំឡូងជ្វា ត្រូវបានគេកត់សម្គាល់ឃើញថា មានឱកាសបង្កើតកូនភ្លោះច្រើន។ តែទោះជាយ៉ាងណា គេមិនទាន់ដឹងថា ត្រូវបរិភោគបែបណាទើបមានកូនភ្លោះនោះទេ។

ថ្នាំជំនួយឲ្យឆាប់មានកូន (Fertility)
ស្ត្រីដែលទទួលទានថ្នាំជំនួសឲ្យឆាប់មានផ្ទៃពោះ អាចមានឱកាសបង្កើតកូនភ្លោះជាមនុស្សស្រីធម្មតា។ ថ្នាំនេះ ធ្វើឲ្យស្ត្រីផលិតស៊ុតច្រើនក្នុងអំឡុងពេលអូវុលទុំជ្រុះ ដែលអាចឲ្យមេជីវិតឈ្មោល ២ផ្សេងគ្នាជ្រៀតចូលទៅក្នុងស៊ុតបាន។

នារីដែលព្យាបាលបញ្ហាកូនក្រោស្បូន
នារីដែលធ្លាប់ព្យាបាលបញ្ហាកូនក្រៅស្បូន បន្ទាប់មកឱកាសនៃការបង្កកំណើតកូនភ្លោះនឹងកើនឡើង។ ក្នុងករណីនេះដែរ មេជីវិតឈ្មោលអាចចាក់បញ្ចូលទៅក្នុងស្បូន ឬស៊ុត ម្តងពីរ។ ប្រសិនបើមេជីវិតឈ្មោលអាចគ្រប់គ្រងស្ថានភាពនេះបាន អ្នកនឹងមានកូនភ្លោះច្រើនភាគរយ៕

giving-birth-to-twins

មតិយោបល់