សៀមរាបៈ បុរសម្នាក់ បានសម្រេចចិត្តយកកន្សែងចងកបញ្ចប់ជីវិតខ្លួនឯងនៅលើដើមស្តៅកម្ពស់៣ម៉ែត្រកន្លះនៅឯវាស្រែ កាលពីវេលាម៉ោង៨និង៥នាទីព្រឹក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែម សឿម ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្នុងភូមិកើតហេតុខាងលើ។
លោកបានបន្តថា ក្រោយពីសមត្ថកិច្ចនគរបាលពិនិត្យសាកសពរួច ឃើញថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងនឹងកន្សែងមែន។ យោងទៅតាមការបំភ្លឺរបស់ក្រុមគ្រួសារសពប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះ ជាមនុស្សញៀនស្រាជាប្រចាំ ធ្វើឲ្យគាត់មានជំងឺសរសៃប្រសាទអស់រយៈពេល២ឆ្នាំមកហើយ។
បច្ចុប្បន្ន សពត្រូវក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី៕
មតិយោបល់