ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីក្រុងបាងកក កំពុងរងការគំរាមកំហែងបំផ្ទុះគ្រាប់បែក

ថៃ: លោកឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwan នៅថ្ងៃពុធនេះ បានថ្លែងថា លោកមិនសូវព្រួយបារម្ភអំពីការ
វាយប្រហារគ្រាប់បែកក្នុងរថយន្តនៅតំបន់ Sathorn ទីក្រុងបាងកកនោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកបាននិយាយបន្តទៀតថា អាជ្ញាធរកំពុងប្រុងប្រយ័ត្នរថយន្ត និងវត្ថុផ្សេងៗ គួរឱ្យសង្ស័យនៅតំបន់ Sathorn​ ដែលមានទីតាំងនៅសាលារៀន និងអគារខ្ពស់ៗ ដែលអាចជាកន្លែងវាយប្រហារដោយគ្រាប់បែកតាមរថយន្ត។

ប៉ូលិសពាក់ឯកសណ្ឋាន និងបង្កប់ជាជនស៊ីវិលកំពុងយាមកាម និងប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងដាក់គ្រាប់បែក ខណ:ពេលដែលការស៊ើបការណ៍សម្ងាត់កំពុងរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង៕

photo

មតិយោបល់