ព័ត៌មានជាតិ

ចម្លែក! កូនបារាំងចាប់កំណើតចំត្រកូលជនជាតិព្នង

មណ្ឌលគិរី: វារឿងចម្លែកមួយ ដែលបានកើតឡើងក្នុងត្រកូលគ្រួសារបងស្រីម្នាក់ ជាជនជាតិព្នង ដោយសារកូនប្រុសសាច់សត្រលុកត្រលន់ ដូចជាកូនបារាំង បានចាប់កំណើតក្នុងត្រកូលគ្រួសាររបស់គាត់ ដែលគ្រួសាររបស់គាត់រស់នៅក្នុងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ចាន់ ថុល អាយុ៣០ឆ្នាំ ជាឪពុករបស់កុមារ ភឿក បានឲ្យដឹងថា ក្រោយរៀបការរួច កាលពីឆ្នាំ២០១២ ប្រពន្ធរបស់គាត់បានបង្កើតកូនប្រុសម្នាក់ បច្ចុប្បន្នមានអាយុ៣ឆ្នាំ។លោកថា កូនច្បងរបស់គាត់តាំងពីកើតរហូតមកដល់សព្វថ្ងៃ គឺមានសម្បុរធម្មតាដូចម្តាយ ឪពុក។ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ និងសាច់ញាតិមានការភ្ញាក់ផ្អើល គឺកូនប្រុសទី២ របស់គាត់ ដែលចាប់កំណើតបាន៩ខែ ស្រាប់តែមានសម្បុរសតាំងពីចុងជើងរហូត ដល់ចុងសក់ ដូចជាកូនបារាំងអ៊ីចឹង។

ម្តាយរបស់ក្មេងភឿកមានឈ្មោះ សា នឿនឡេក អាយុ២៤ឆ្នាំ បានឲ្យដឹងថា នៅពេលដែលគាត់ពពោះ កូនប្រុសទី២នេះ គាត់គ្មានអារម្មណ៍អ្វីប្លែកទេ ពោលគឺធម្មតា ដូចកាល ពពោះកូនច្បងអ៊ីចឹង។ គាត់ថា ចាប់តាំងពីថ្ងៃសម្រាលកូនទី២នេះមក គេ(កូនភឿក) មានសុខភាពទន់ខ្សោយ។ គាត់ថា គាត់បានដាក់ឈ្មោះកូនប្រុសនេះថា ថុល ដៀន។

ជាចុងក្រោយ ឪពុកម្ដាយក្មេងប្រុសភឿកខាងលើ បានអំពាវនាវដល់សប្បុជន សូមជួយឧបត្ថមជាថវិកាជួយដល់គ្រួសារគាត់ផង ដើម្បីបានថវិកាទាំងនោះយកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រោះក្រុមគ្រួសារបស់គាត់មានការខ្វះខាតខ្លាំងណាស់៕

photo_2016-11-02_17-27-54

photo_2016-11-02_17-27-55-2

photo_2016-11-02_17-27-55

photo_2016-11-02_17-27-57

photo_2016-11-02_17-27-58

មតិយោបល់