ព័ត៌មានជាតិ

បុរសវ័យចំណាច់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ក្នុងទឹកថ្លុក

ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងថ្លុកទឹកក្បែរកន្លែងជីកត្បូងខាងក្រោយផ្ទះលោក អឹម រតនៈ ប្រហែលជា៣០ម៉ែត្រ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង២រំលងអធ្រាត្រនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ អូន សី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែរភ្លើង។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-02_17-56-02photo_2016-11-02_17-55-53photo_2016-11-02_17-55-55-2photo_2016-11-02_17-55-55photo_2016-11-02_17-55-56photo_2016-11-02_17-56-00

មតិយោបល់