ព័ត៌មានជាតិ

ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ ឃាត់ជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញៈ កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ កាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ វិច្ឆិកា ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចប់ថងតូច។

ជនសង្ស័យទី១ឈ្មោះ សាំង សំណាង អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ យី សុខ អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ(ថ្នាំញៀន១កូនថង់តូច)។ ទី៣ឈ្មោះខុន រតនា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងទួលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ទី៤ឈ្មោះកាន់ សំណាង អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ (ថ្នាំញៀន១កូនថង់តូច)។ ទី៥ឈ្មោះហេង ថានិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការជាមួយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូ៣គ្រឿងមានគ្នា៥នាក់ ដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យ ខណៈនោះសមត្ថកិច្ចក៏ហៅត្រួតពិនិត្យក៏ឃើញគ្រឿងញៀប្រភេទក្រាមសថ្លា៣កញ្ចប់ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យព្រះកុសុមៈគោលបំណងយកទៅប្រើប្រាស់។

គួរបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅគោដៅពិនិត្យនិងអនុវត្តន៍ច្បាប់ចរាចរណ៍។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-11-02_19-07-19photo_2016-11-02_19-07-21

មតិយោបល់