ព័ត៌មានជាតិ

យុវជនជាប់ទោស ព្រោះរឿងនាំសិស្សប៊ែលធី ឡើងផ្ទះសំណាក់ ត្រូវតុលាការសម្រេចឃុំខ្លួន

កណ្ដាល: កម្លាំងការិយាល័យប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ បានបញ្ជូនយុវជនម្នាក់ ដែលនាំសង្សាររបស់ខ្លួនទៅដើរលេង រួចចូលផ្ទះសំណាក់រួមភេទមួយយប់បាន៣ដង មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីការិយាល័យប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រុស ដា ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង ចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ២២២១ ដកសឃខ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ពីបទ «រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ» ដែលបានប្រព្រិត្តនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ តាម មាត្រា៤២នៃច្បាប់ ស្តីពីការបង្ក្រាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ បានឃើញមាត្រា២០៣ មាត្រា២០៤ មាត្រា២០៥និងមាត្រា២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ័នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ស្នេហាវយ័ក្មេងមួយគូនេះ លួចស្រលាញ់គ្នាជិត២ឆ្នាំមកហើយ បានលួចបបួលគ្នាដើរលេង រួចចូលផ្ទះសំណាក់រួមភេទ៣ដង ក្នុងមួយយប់ លុះព្រឹកឡើងម្តាយខាងស្រី ប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្ដង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១វិច្ឆិការ២០១៦ នៅចំណុចបន្ទប់លេខ៦០៣ផ្ទះសំណាក់យីហោមហាលាភ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យម្នាក់ឈ្មោះប្រុស ដា ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងជួសជុលម៉ូតូ ។ ចំណែងក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ ទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាសិស្សថ្នាក់ទី៨សាលាបែលធី៕

photo_2016-11-02_18-34-06

photo_2016-11-02_18-33-58

photo_2016-11-02_18-34-01

photo_2016-11-02_18-34-02-2

photo_2016-11-02_18-34-02

photo_2016-11-02_18-34-03

photo_2016-11-02_18-34-04-2

photo_2016-11-02_18-34-04

photo_2016-11-02_18-34-05

មតិយោបល់