ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

ប៉ៃលិន: កាលពី​វេលាម៉ោង ៦ និង៣០ នាទី​ព្រលប់​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកមនុស្សស្លាប់ម្នាក់ ស្ថិតក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ មឹក អឿន ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចទៅបាត់ ដោយ​ពុំអាចកំណត់ភិនភាគបានទ្បើយ។

ករណី​​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ចំណែក​សព​ ​ត្រូវបានប្រគល់ជូន​ក្រុមគ្រួសារ​ យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់