ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ដ៏ បុកម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ដ៏មួយគ្រឿងបើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័ បានបើកទៅបុកម៉ូតូស្មាសរ៉េវ៉ូពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្បែរនឹងបន្ទាយទាហានកងពល ង៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវ៉ូ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1AD-4482 ចេញពីផ្លូវក្នុងភូមិ សំដៅមកផ្លូវជាតិលេខ៣ ក្នុងបំណងឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ខណ:កំពុងតែជិះបានពាក់កណ្ដាលផ្លូវហើយនោះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ដ៏មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានបើកមកបុកចំពីក្រោយម៉ូតូពេញទំហឹង ប៉ើងជនរងគ្រោះទាំង២នាក់ ដួលបោកនឹងថ្នល់អូសជិត១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយគ្នាដេញស្ទាក់រថយន្តបង្កនោះ ប៉ុន្តែត្រូវរថយន្តខាងលើបើករត់ចូលទៅក្នុងផែស្ងួតមួយកន្លែងបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់