ព័ត៌មានជាតិ

សពទារិកាម្នាក់ ត្រូវបានគេប្រទះឃើញក្នុងព្រៃ

ភ្នំពេញៈ សាកសពទារិកាម្នាក់ដែលគេយកមកបោះចោលក្នុងព្រៃមុខច្រកផ្លូវចូលវត្តមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចព្រៃម្តុំផ្លូវចូលវត្តជន្លំម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ​ខណ្ឌពោធិសែនជ័យ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទារិកាម្នាក់ត្រូវបានគេយកមកផ្លុងចោលក្នុងព្រៃ ដោយរុំអាវមួយពីក្រៅ ហើយច្រកចូលទៅក្នុងស្បោងដាក់សំលៀកបំពាក់មិនដឹងតាំងពីពេលណាទេ។ ពេលប្រជាពលដើរកាត់ផ្លូវនោះ មានការសង្ស័យ ក៏ចូលទៅមើលឃើញទារិកានោះ តែត្រូវស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យ និងយកសពទារិកានោះទៅបូជានៅក្នុងវត្ត៕

https://youtu.be/QYXP-SS2M3g

សពទារិកាសពទារិកាសពទារិកា

មតិយោបល់