ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទារកស៊ីរីជាង ១៧០.០០០ នាក់ ចាប់កំណើតក្នុងប្រទេសតួកគី

តួកគីៈ ទីភ្នាក់ងាររដ្ឋមួយ បានឲ្យដឹងថា យ៉ាងហោចណាស់ទារកស៊ីរីជិត ១៧០.០០០ នាក់ បានកើតនៅក្នុងប្រទេសតួកគី ចាប់តាំងពីការចាប់ផ្តើមការហូរចូលជនភៀសខ្លួន មកពីប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នតួកគី (AFAD) បាននិយាយថា ខ្លួនបានផ្តល់អាហារពិសេស ចំពោះស្ត្រីមានផ្ទៃពោះ ឬជនភ្លៀសខ្លួនស្រី្ត ដែលកំពុងបំបៅដោះកូន នៅគ្រឹះស្ថានថែទាំសុខភាពមាតា និងកុមារ នៅទូទាំងប្រទេស។

ប្រទេសតួកគី បានទទួលជនភៀសខ្លួនស៊ីរីឲ្យជ្រកកោន ច្រើនជាងគេបំផុតលើពិភពលោក ដែលមានចំនួនប្រហែល ៣លាននាក់ហើយ រហូតមកទល់ពេលនេះ ដោយបានចំណាយប្រាក់ជាង ១២ ពាន់លានដុល្លារទៅលើជនភៀសខ្លួន ទាំងនោះ។

តាមអាជ្ញាធរ បានឲ្យដឹងទៀតថា យ៉ាងហោចណាស់ជនស៊ីវិល ៤០០.០០០ នាក់ ត្រូវបានបាត់បង់ជីវិត ក្នុងប្រទេសស៊ីរីចាប់តាំងពីជម្លោះ បានចាប់ផ្តើម៕

alalam_6

មតិយោបល់