កំពង់ធំៈ នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង២០និង១៥នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើក បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ស្ថិតនៅភូមិអរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ម្ចាស់ផ្ទះឈ្មោះ អន ផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ម៉ុន អៀងមី អាយុ២៥ឆ្នាំ ផ្ទះទំហំ៥មx៦មធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ។
ខូចខាត៖ រលំផ្ទះទាំងស្រុង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ៕
មតិយោបល់