ព័ត៌មានជាតិ

អគ្គិភ័យឆេះ ព្រះវិហារយេស៊ូ២ខ្នងទាំងយប់ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង២៤ និង០០ នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះមជ្ឈមណ្ឌល H I L (វិហារយេស៊ូ) ចំនួន០២ខ្នង ស្ថិតនៅភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អ្នកគ្រប់គ្រងឈ្មោះ ខេង សុគន្ធ ភេទប្រុស អាយុ២១ឆ្នាំ ។ សាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ។

សម្ភារ:ខូចខាត៖ ឆេះវិហារ០១ខ្នងទាំងស្រុងទំហំ៨មx១២ម ឆេះវិហារ០១ខ្នងទំហំ៦មx១៨មអស់៤០% ប្រាក់ដុល្លារចំនួន៨៦០០ដុល្លារ ទូរទស្សន៍ចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៤គ្រឿង កុំព្យូទ័រចំនួន២៥គ្រឿង ម៉ូតូចំនួន២គ្រឿង ម៉ាស៊ីនស្លាយចំនួន០១គ្រឿង សម្ភារ:សិក្សាមួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចបានចេញរថយន្ត១គ្រឿង ដើម្បីជួយពន្លត់ករណីអគ្គិភ័យនេះរលត់ទាំងស្រុង មិនឲ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋ ៕

មតិយោបល់