ព័ត៌មានជាតិ

មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើចាប់រថយន្តលុចស៊ីច លួចដឹកឈើប្រណីត៤៣សន្លឹក

កំពង់ធំ: កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដឹកនាំដោយលោកព្រះរាជអាជ្ញា ធ្វើការបង្គ្រាបបទល្មើសព្រៃឈើ ក្នុងក្រុងស្ទឹងសែន ដោយបានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាក លុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7138 ដឹកជញ្ជូនឈើអារប្រភេទប្រណីត ប្រភេទ ធ្នង់ចំនួន ៤៣សន្លឹក នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន (ជនល្មើសរត់គេចខ្លួន) រីឯវត្ថុតាង បានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោង៕

photo_2016-11-03_22-00-56

photo_2016-11-03_22-00-58

photo_2016-11-03_22-01-00

photo_2016-11-03_22-01-02

មតិយោបល់