ព័ត៌មានជាតិ

សម្លាប់ រួចរុំសាកសព យកមកបោះចោលនៅក្បែរស្ពានអូរក្រសា

កំពត: សាកសពបុរសម្នាក់ ត្រូវបានជនមិនស្គាលមុខ យកមកបោះចោលក្នុងទឹកត្រពាំង ក្បែរថ្នល់ជាតិលេខ3 ក្បែរស្ពានអូរក្រសា ក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពតបានឲ្យដឹងថា នៅព្រឹកថ្ងៃ៤ វិច្ឆិកានេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ត្រូវបានគេរុំភួយខាងក្រៅ បន្ទាប់មករុំស្កុតជិត ពីក្បាលដល់ចុងជើងមួយជាន់ទៀត ជាប់ខ្លួនសព គឺប្លាស្ទីកពណ៌ស។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សពមានអាយុប្រហែល៤០ឆ្នាំ សញ្ជាតិខ្មែរ អាចស្លាប់យ៉ាងតិច៣ថ្ងៃមកហើយ។ សពពាក់អាវយឺតបង្កង់ដៃខ្លីខ្មៅឆ្នូតក្រហមកាត់ទទឹង ខោលីអូក្រហមម៉ាកខ្លាស។ សាកពសពុំមានស្លាកស្នាមធ្ងន់ធ្ងរទេ ប៉ុន្តែស្បែករបកអស់ រលួយ លំបាកពិនិត្យណាស់។

សមត្ថកិច្ចបានអំពាវនាវ បើមានគ្រួសារណាមានបាត់សមាជិក សូមធ្វើការទំនាក់ទំនងមកសមត្ថកិច្ចខេត្តកំពតភ្លាម៕

photo_2016-11-04_12-18-37

photo_2016-11-04_12-18-33

photo_2016-11-04_12-18-35

មតិយោបល់