ព័ត៌មានជាតិ

នគរបាល​ប៉ុស្ដិ៍​ទូទាំង​ខេត្តបន្ទាយមានជ័យ ​ទទួលការបណ្ដុះបណ្ដាលពង្រឹង​សមត្ថភាព

បន្ទាយមានជ័យៈ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​​បើក​វគ្គ​បណ្ដុះបណ្ដាលបន្ថែម ដើម្បី​ឲ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង៦៥ឃុំ​សង្កាត់​ នៅ​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ជំនាញ​បង្ការ និងបង្ក្រាប​​​ស្តីពី​បញ្ហា​បទល្មើស ​សន្តិសុខ សុវត្ថិភាព ក្នុង​មូលដ្ឋាន ភូមិ​ឃុំឲ្យប្រកបដោយប្រសិទ្ធភាព​​។

វគ្គ​បណ្ដុះបណ្ដាល​នេះ ​ធ្វើឡើង​កាលពី​​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​ក្រោម​វត្តមាន លោក​វរសេនីយ៍ឯក ង៉ាន់ ចិន្តា ​ស្នងការរង​និង​ជា​ប្រធាន​សេនាធិការដ្ឋាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ដែល​ជា​តំណាង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​គ្រូ​បង្គោល​លោក​វរសេនីយ៍ទោ ប៉ែន ចាន់ណា នាយការិយាល័យ​កិច្ចការ​ងារ​ប៉ុស្ដិ៍​រដ្ឋបាលនាយដ្ឋាន​កិច្ចការងារ​ប៉ុស្ដិ៍​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តំណាង​មន្ត្រី​អង្គការ​គម្រោង​ការងារ ​និង​សហគមន៍​នៅ​កម្ពុជារបស់​ប្រទេស​អូស្ត្រាលី ហៅ​កាត់​ថា(​CPI)​។

លោក​វរសេនីយ៍ឯក ង៉ាន់ ចិន្តា ស្នងការរង​ និង​ជា​ប្រធាន​សេនាធិការដ្ឋាន​ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ខាងលើ​ដំណើរកា​រយៈពេល​មួយថ្ងៃ​គោលបំណង​ធ្វើ​ការវិភាគ​វាយតម្លៃ​អំពី​សភាព​ការណ៍ ​និង​ដាក់​ចេញ​នូវ​ផែនការដើម្បី​ឆ្លើយតប​ឲ្យទាន់ពេលវេលា​ បង្ការ​ទប់ស្កាត់​បទល្មើស ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រយោជន៍​បង្កើន​រក្សា​ សន្តិសុខ សុវត្ថិភាព និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជា​ពលរដ្ឋ​។

លោក​ស្នងការរង​ក៏បាន​ណែនាំ​ដល់​មន្ត្រីនគរបាល និង​សិក្ខាកាម​ទាំងអស់ ត្រូវ​ប្រឹង​ត្រងត្រាប់​ស្តាប់​ការ​ឧទ្ទេសនាម​គ្រូ​បង្គោល​ ដើម្បី​ក្រេប​ចំណេះវិជ្ជា ​យក​ទៅ​បំពេញ​កិច្ចការងារ​ ប្រកបដោយ​គុណភាព នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​

នគរបាល​ប៉ុស្ដិ៍​ទូទាំង​ខេត្តបន្ទាយមានជ័យនគរបាល​ប៉ុស្ដិ៍​ទូទាំង​ខេត្តបន្ទាយមានជ័យ

មតិយោបល់