ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ត្បូងឃ្មុំៈ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលស្រុកប៉ុស្តិ៍ស្រឡប់ ស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី១.ឈ្មោះ ម៉ាត់ សុក្រី ភេទប្រុស អាយុ២៧ឆ្នាំ ទី២.ឈ្មោះ ម៉ាត់ រំលី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង២ រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចដកហូត ម្សៅក្រាមពណ៌ស(ប្រភេទម៉ាទឹកកក) ១កញ្ចប់តូច ទូរសព្ទដៃ២គ្រឿង ម៉ូតូកែច្នៃចាស់១គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

photo_2016-11-05_10-51-53photo_2016-11-05_10-51-37photo_2016-11-05_10-51-48

មតិយោបល់