
នៅពេលដែលក្រុមហ៊ុន Ducati បានណែនាំពីម៉ូដែល Diavel ក្នុងឆ្នាំ ២០១១ ពួកយើងដូចអ្នកគ្រប់គ្នាដែរ មិនបានដឹងថាតើគួរគិតយ៉ាងម៉េច ក្នុងការឲ្យតម្លៃម៉ូតូមួយនេះទេ។ ប៉ុន្តែនៅពេលដែលយើងជិះវា ទើបបានដឹងថា យើងសឹងមិនជឿថា ម៉ូតូនេះមានកម្លាំងស្ទុះខ្លាំង និងជាម៉ូតូប្រដេញអស្ចារ្យ គ្រប់ពេលណាទាំងអស់។
ប៉ុន្តែវាមិនជាបញ្ហាអីទេ ពីព្រោះម៉ូដែល Diavel នេះបានជាប់ក្នុងចំណាត់ថ្នាក់មួយទៅហើយ និងជាប់ឈ្មោះថា Cycle World Best Cruiser ក្នុងឆ្នាំ ២០១១ និង ២០១២ ដែលធ្វើឲ្យកេរ្ដិ៍វាល្បីល្បាញកាន់តែខ្លាំង។
Ducati Diavel Carbon ២០១៥៖ មានតម្លៃ ៣៥,៨៨៨ ដុល្លារ ទំហំម៉ាស៊ីន ១១៩៨cc ប្រព័ន្ធចង្កឹះលេខ ៦ និង ចំណុះធុងសាំងចំនួន ១៧ លីត្រ៕

មតិយោបល់