ព័ត៌មានជាតិ

សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដាច់ភ្លើង!

ភ្នំពេញ: អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩៖៥២នាទី មានការដាច់ចរន្ត អគ្គិសនីពីអនុស្ថានីយទី២ ( GS2-F3A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ចាប់ពីខាងត្បូងផ្សារច្បារអំពៅ រហូតដល់វត្តចំពុះក្អែក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីនៅតំបន់ខាងលើនៅឡើយទេ រហូតមកទល់នឹងម៉ោង១១៖១០នាទីថ្ងៃត្រង់នេះ។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសក៏កំពុងស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញផងដែរ៕

edc

មតិយោបល់