ព័ត៌មានជាតិ

ជិតសម្រេចហើយ បង្គន់សាធារណៈ ទាំង​៥ទីតាំង ដើម្បីសម្រួល​ជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញៈ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងឈានមកដល់ហើយ ហើយដើម្បីឲ្យព្រះរាជពិធីនេះ ឲ្យកាន់តែអធឹកអធម រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំរាជធានីភ្នំពេញ ពិសេសនៅក្នុងតំបន់ប្រារព្ធពិធីតែម្តង។

ជាក់ស្តែងយើងបានឃើញនៅតាមសួនច្បារនានា ក្រៅពីការតុបតែង កែលម្អហើយនោះ ក៏បានសាងសង់បង្គន់អនាម័យជាច្រើនកន្លែងផងដែរ ដោយគិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការងារការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារ ក្រម ង៉ុយ សម្រេចបាន ៩៨%ហើយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលម្ហែកម្សាន្ត ពិសេសនៅព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុកនេះតែម្តង។

បើតាមបណ្តាញសង្គមហ្វេសបុករបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ការងារការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារ ក្រម ង៉ុយ សម្រេចបាន ៩៨% ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលម្ហែកម្សាន្តនៅសួនច្បារ និងត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់បង្គន់សាធារណៈចំនួន ៥ទីតាំង ក្នុងនោះរួមមាន ទី១-សួនច្បារមាត់ទន្លេជាប់សាលចតុមុខ ទី២-សួនច្បារក្រម ង៉ុយ ទី៣-សួនច្បារបទុមវតីជាប់វិថី ស៊ូ ស្រ៊ុន ទី៤-សួនច្បារបទុមវតីក្នុងទីធ្លាសួនកុមារ ទី៥-សួនច្បារដអរិយក្សត្រ។

គួរបញ្ជាក់ផងដែលថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ បុគ្គលិក កម្មករ មន្ត្រីរាជការត្រូវបានអនុញ្ញាតឲ្យបានឈប់សម្រាក់ពីការងារ។ ប៉ុន្តែសម្រាប់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញវិញមិនបានឈប់សម្រាកនោះទេ តែបែរជារវល់ និងមមាញឹកការងារយ៉ាងខ្លាំងខុសពីថ្ងៃធម្មតាទៅវិញ ដើម្បីធ្វើយ៉ាងណាបង្កសប្បាយភាពដល់ប្រជាពលរដ្ឋក្នុងឱកាសព្រះរាជពិធីបុណ្យនេះ៕

photo_2016-11-05_12-04-15photo_2016-11-05_12-04-07photo_2016-11-05_12-04-08photo_2016-11-05_12-04-09photo_2016-11-05_12-04-10-2photo_2016-11-05_12-04-10photo_2016-11-05_12-04-11photo_2016-11-05_12-04-12photo_2016-11-05_12-04-13photo_2016-11-05_12-04-14

មតិយោបល់