ព័ត៌មានជាតិ

ម៉ូតូPCX បុកជាមួយរថយន្តទ្បង់គ្រឺស័រ៥៧០ ស្លាកលេខ ភ្នំពេញ 2AM-0005 ខូចខាតរាងខ្លួន!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូPCX ពណ៌ក្រហមមួយគ្រឿង មកដល់ត្រង់ចំណុចផ្លូវបែកបែកជាបួន ស្រាប់តែមានរថយន្តឡង់គ្រឺស័រ៥៧០មួយគ្រឿង ជិះកាត់ក៏ត្រូវបានម៉ូតូបុកចំពីចំហៀងផ្នែកខាងក្រោយនៃរថយន្ត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥១កែង២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0005 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតបើកតាមបណ្តោយផ្លូវ២៩៤ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9000 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៥១លុះមកដក់ផ្លូវបំបែកជាបួនម៉ូតូក៏បានបុកចំរថយន្តផ្នែកចំហៀងខាងក្រោយរថយន្តបណ្តាលឲ្យរថយន្តក្រពឹតបន្តិចបន្តួចរីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំង២ដោះស្រាយគ្នាហើយភាគីខាងម៉ូតូក៏ព្រមយករថយន្តទៅជួសជុលឡើងចិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់