អាមេរិកៈ បើសិនជាលោក Donald Trump ឈ្នះការបោះឆ្នោតនៅថ្ងៃអង្គារនេះ (ថ្ងៃពុធនៅកម្ពុជា)គាត់នឹងក្លាយ ជាកំពូលមហាសេដ្ឋីពាណិជ្ជកម្មដំបូងគេបង្អស់របស់អាមេរិក ដែលបានអង្គុយកៅអីប្រធានាធិបតីនៅសេតវិមាន។ ប៉ុន្តែគាត់នឹងដើរតាមគន្លងរបស់ពួកមហាសេដ្ឋីផ្សេងទៀតដែលបានប្រលោកចូលទៅក្នុងការប្រកួតនយោបាយនៅប្រទេសផ្សេងៗក្នុងពិភពលោក។
កំណត់ត្រារបស់អ្នកនយោបាយ ដែលកើតពីអ្នកធ្វើពាណិច្ចកម្មមានរសជាតិផ្សេងៗគ្នា។ អ្នកខ្លះយករបៀបនៃការគ្រប់វិស័យឯកជនរបស់ខ្លួន ដើម្បីជោគជ័យ
នៅក្នុងរដ្ឋាភិបាល ចំណែកអ្នកខ្លះទៀត បានត្រូវបានញាំញីដោយរឿងអាស្រូវ និងអ្នកខ្លះទៀត ត្រូវទំម្លាក់ដោយរដ្ឋប្រហារយោធា។
អាមេរិកក៏ធ្លាប់មានប្រធានាធិបតី ដែលមានបទពិសោធជាមួយការធ្វើអាជីវកម្មដែរ ដូចជា លោក George W Bush ដែលម្ចាស់ក្រុមហ៊ុនប្រេង និងលោក Herbert Hooverជាម្ចាស់ក្រុមហ៊ុនរុករករ៉ែ ប៉ុន្ដែពួកគេបានចូល
ធ្វើនយោបាយមុនពេលចូលបម្រើការនៅការិយាល័យជាន់ខ្ពស់បំផុតរបស់អាមេរិក។ មានតែលោកTrumpទេ ដែលនឹងក្លាយជាប្រធានាធិបតីអាមេរិក ដែលមិនមែនប្រវត្តិទាក់ទងនិងការធ្វើនយោបាយ ប្រសិនបើលោកជាប់ឆ្នោតនៅថ្ងៃអង្គារនេះ (ថ្ងៃពុធនៅកម្ពុជា)។
រាជធានីបាងកក៖ លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា មហាសេដ្ឋីទូរគមនាគមន៍ ត្រូវបានប្រជាជនបោះឆ្នោតឲ្យក្លាយ ជានាយករដ្ឋមន្រ្តីថៃ នៅឆ្នាំ២០០១ ដោយសារមានបញ្ហានយោបាយ លោកត្រូវបានបណ្តេញចេញ
ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ។
ក្នុងអាណត្តិរបស់លោក លោកថាក់ស៊ីនបានទាក់ទាញការគាំទ្រពីប្រជាជនក្រីក្រ និងកសិកររាប់លាននាក់ ក្នុងគោលនិយោបាយសុខាភិបាល និងស្រូវអង្ករ ។លោកបានប្រឈមមុខនឹងការចោទប្រកាន់ទាក់ទិន និងអំពើពុករលួយបន្ទាប់ពីក្រុមគ្រួសាររបស់លោកបានលក់ក្រុមហ៊ុនមួយដែលមានតំលៃប្រមាណជា៧៣ពាន់លានបាត (១.៨៨ ពាន់លានដុល្លា ) ហើយមិនបានបង់ពន្ធលើការលក់នោះ ដែលបង្កឲ្យមានការជ្រួលច្របល់នយោបាយ នៅក្នុងប្រទេសថៃជាងមួយឆ្នាំរហូតដល់មានការធ្វើរដ្ឋប្រហារ។
ទោះបីជាលោកបាននិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំចេញពីប្រទេសយ៉ាងណាក្តី លោកនៅតែចូលរួមនៅក្នុងសកម្មភាពនយោបាយថៃពីចម្ងាយដែរ។
នៅដើមឆ្នាំនេះលោកបាននិយាយអំពីការបោះឆ្នោតនៅអាមេរិកថា «មានភាពស្រដៀងគ្នាមួយចំនួនរវាងខ្ងុំ និងលោកTrump”។ លោកបានប្រាប់កាសែត Financial Timesថា វប្បធម៍នេះគឺស្រដៀងគ្នាណាស់ វប្បធម៍នៃការក្លាយចេញពីអ្នកធ្វើពាណិជ្ជកម្មមួយដូចគ្នា» ។
នៅពេលអ្នកជំនួញទទួលបានជោគជ័យ និងការធ្វើនយោបាយ ពួកគេនិងផ្តល់របៀបដឹកនាំប្រទេសថ្មីមួយដល់ប្រទេស៕
យោងតាមសារព័ត៌មានបរទេសចេញផ្សាយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦
មតិយោបល់