ព័ត៌មានជាតិ

ជប៉ុន ផ្តល់រថយន្តសង្គ្រោះចំនួន៤គ្រឿងឲ្យរដ្ឋបាលរាជធានី

ភ្នំពេញៈ រថយន្តសង្គ្រោះបន្ទាន់ ចំនួន៤ គ្រឿងត្រូវបានប្រទេសជប៉ុនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងៗ ។

ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី និងលោក Tatsuji Osakaតំណាងភាគីជប៉ុនព្រមទាំងមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ពិធីនេះក៏បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងាររវាង លោក ប៉ា សុជាតិវង្ស និងលោក Tatsuji Osaka តំណាងភាគីជប៉ុនផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនូវរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿងនេះគឺ ដើម្បីយករថយន្តទាំងនេះទៅប្រើប្រាស់ ជាប្រយោជន៍ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងៗ។

លោក Tatsuji Osaka តំណាងភាគីជប៉ុនបានឲ្យដឹងថា រថយន្តទាំង៤គ្រឿងនេះ បានមកពីការប្រមូល ពីស្រុកនានាក្នុងប្រទេសជប៉ុន ហើយក៏បានសម្រេចដឹកបញ្ជូនមកឲ្យរាជធានីភ្នំពេញតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលមកកម្រិតទៀតក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់រថយន្តទាំងនេះទៅឲ្យមន្ទីរសុខាភិបាលរាជធានី ដើម្បីចែកទៅតាមមណ្ឌលសុខភាពនានាក្នុងរាជធានី។

គួរបញ្ជាក់ផងដែរថា អង្គការខាងលើនេះ ជាអង្គការធំមួយនៅប្រទេសជប៉ុនដែលជួយឧបត្ថម្ភលើការងាររថយន្តសង្គ្រោះផ្សេងៗដូចជារថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ រថយន្តបោសសំរាមជាដើម៕

រដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានីរដ្ឋបាលរាជធានី

មតិយោបល់